ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំអចិន្រ្តៃយ៍ ពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រិត្យ និងប្រកាសមួយចំនួន ក្នុងការដំឡើងនាយកដ្ឋានទៅជាអគ្គនាយកដ្ឋានដើម្បីបង្កើនប្រសិទ្ធភាពការងារដឹកនាំនិងអនុវត្តផែនការ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្រ្តី និងមានការចូលរួមពី រដ្ឋលេខធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីអ្នកមុខអ្នកការពាក់ជាច្រើនរូបទៀត។
កិច្ចប្រជុំព្រឹកនេះ ក៏បានលើកយកមកពិភាក្សានូវរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖
១-សេចក្តីព្រាងអនុក្រឹត្យស្តីពីការដំឡើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋាន សុខភាព និងផលិតកម្មសត្វ
២-សេចក្តីប្រកាសអន្តរក្រសួង ស្តីពីកិច្ចសម្រប សម្រួលក្នុងការបង្កើតនិងការគ្រប់គ្រងសត្តឃាតដ្ឋាន
៣-ការរៀបចំដំណើរការមន្ទីរពិសោធន៍ របស់សាលាជាតិកសិកម្មព្រែកលៀប
៤-ការដំទ្បើងសាលាជាតិកសិកម្មទាំង២ ជាសកលវិទ្យាល័យ និងមានកិច្ចពិភាក្សាបញ្ហាសំខាន់ៗ មួយចំនួនទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ ក៏ដូចជាការងារអនុវត្តនូវកិច្ចការ ទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ឱ្យ ពិសេសគឺបង្កើនការអនុវត្តការងារ បំរើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕
មតិយោបល់