ព័ត៌មានជាតិ

បាក់រណ្តៅត្បូងនៅស្រុកបរកែវ សម្លាប់បុរសម្នាក់

រតនគិរីៈ បាក់រណ្តៅត្បូងមួយកន្លែង បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ ក្រោយអនុវិទ្យាល័យបរកែវ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ម៉ាញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ (បរកែវចាស់) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិកំពុងនាំគ្នាជីករណ្តៅថ្មី ដើម្បីយកសាកសពចេញ នឹងយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា ករណីបាក់រណ្តៅត្បូង បណ្តាលឲ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ពុំដែល​ឃើញអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់ឡើយ ឬមួយដោយសារលាភសក្ការៈ?៕

មតិយោបល់