Cristiano Ronaldo ត្រូវបានក្លឹបលេងនៅលីគកំពូលចិនមួយ បានដាក់សំណើទិញក្នុងតម្លៃខ្លួន២៥៧លានផោន ពីក្រុម Real Madrid ហើយតម្លៃខ្លួននេះរូបគេនឹងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំលើសគេទាំងអស់ ៨៥លានផោនក្នុង១ឆ្នាំ។
ការធ្លាយរឿងនេះ គឺចេញពីលោក Jorge Mendes ភ្នាក់ងារទីផ្សាររបស់ Ronaldo ផ្ទាល់តែម្ដង ជាមួយប្រាប់ទៅខាង Sky Sport ។ បុរសនេះបានបញ្ជាក់ថាក្លឹបមកពីចិនមួយបានមកចរចាជាមួយលោក ដោយពួកគេឱ្យតម្លៃខ្លួនទិញដាច់កុងត្រាពី Real Madrid ចំនួន២៥៧លានផោន និងប្រាក់ឈ្នួលប្រចាំឆ្នាំដល់ទៅ៨៥លានផោនឯណោះ ដែលជាតម្លៃខ្ពស់ជាងគេបំផុតលើលោក។
តែទោះជាយ៉ាងនេះក្ដី Ronaldo មិនមានចំណាប់អារម្មណ៍អ្វីនោះទេ ពោលគឺរូបគេចង់លេងនៅក្លឹប Real Madrid បន្ត៕
មតិយោបល់