ព័ត៌មានជាតិ

សិស្សសាលាបឋមសិក្សាល្ងើន លង់ទឹកស្លាប់ ៣នាក់ គួរឲ្យរន្ធត់!

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកចំនួន ៣នាក់ នៅព្រែកភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះទាំងបីនាក់៖
១.ឈ្មោះ ជុន ស្រីនាង អាយុ ១៤ឆ្នាំ ភេទស្រី
២.ឈ្មោះ ជុន ស្រីនីតអាយុ ១២ឆ្នាំ ភេទស្រី
៣.ឈ្មោះ លី ធារ៉ា អាយុ១២ ឆ្នាំភេទប្រុស អ្នកទាំងបី ជាសិស្សសាលាបឋមសិក្សាល្ងើន រស់នៅភូមិឃុំកើតហេតុ។

មូលហេតុ៖ ជិះទូកទៅរាវរកគ្រំ ក្នុងព្រែកដូនស។ សាកសពក្មេងរងគ្រោះ ក្រោយសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច បានប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីនេះ ឪពុកម្ដាយមានជីវភាពខ្វះខាត៕

មតិយោបល់