ព័ត៌មានជាតិ

Update: រកឃើញសពសិស្សសាលាម្នាក់ ក្នុងចំណោម៣នាក់ ដែលបាត់ខ្លួននៅក្រចេះ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសិស្សសាលា២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។

សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារៈរបស់ពួកគេទាំងបីនាក់ គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។

សិស្សសាលាទាំង៣នាក់នោះ ទី១មាន​ឈ្មោះ គង់ វាសនា ២.ឈ្មោះ ធុន សុធិរាជ និងទី៣ឈ្មោះ វធ លីហេង ជាសិស្សរៀននៅក្រុងក្រចេះ៕

https://youtu.be/v9hH1beQMWg

មតិយោបល់