ព័ត៌មានសិល្បៈ និងកម្សាន្ត

ករណីស្រដៀងស្រុកខ្មែរ ស្រាតដួលមុខរថយន្ត​ទាមទារប្រាក់សំណង

នេះជារឿងជាប់លំដាប់ព្រឹត្តិការណ៍កំពូលនៅក្នុងគេហទំព័រ shanghaiist ដែលជាព័ត៌មានហួសចិត្ត មានអ្នកចូលទស្សនាច្រើនបំផុត ក្នុងឆ្នាំ ២០១៦ ហើយហេតុការណ៍នេះផងដែរ មានអ្នកធ្វើតម្រាប់តាមច្រើន បានបង្ហោះនៅលើបណ្ដាញសង្គមនានា ។

ដំណើររឿងគឺ បុរសជនជាតិ ចិន​ មួយរូបឈ្មោះ Zhejiang តែងធ្វើពុតជាដេកដួលនៅក្រោមរថយន្ដទាំង អាក្រាតកាយ ដើម្បីទាមទារប្រាក់សងជំងឺចិត្តពីម្ចាស់រថយន្ដ ដែលជាអាជីពស្វែងរកប្រាក់បានឆាប់រហ័សរបស់លោក ។ នារីជាម្ចាស់ឡានមានការហួសចិត្តចំពោះបុរសម្នាក់នោះដោយពោលថា ” ដំបូងគាត់ពាក់ខោអាវត្រឹមត្រូវ លុះដល់ពេលមកដួលសន្លប់នៅក្រោមឡាន លោកបានសម្រាតខោអាវខ្លួន ទាមទារលុយឲ្យខានតែបាន ” ។

គួរបញ្ជាក់ផងដែរថា នារីម្ចាស់ Mercedes-Benz បានដាក់ពាក្យប្ដឹងប៉ូលិសបន្ទាន់ ហើយប៉ូលិសបានចាប់បុរសនោះទៅកាន់ស្ថានីយ៍ប៉ុស្ដិ៍ប៉ូលិស ដើម្បីកសាងសំណុំរឿង ៕


ប្រភព៖ shanghaiist

មតិយោបល់