ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! ប្ដីហ៊ានដាក់ថ្នាំកណ្ដុរបំពុលប្រពន្ធពោះ៧ខែ

ភ្នំពេញ: នឹកឡើងហួ​សចិត្ត ដោយសារតែ​ភ្លើងប្រចណ្ឌ ប្ដីហ៊ានដាក់ថ្នាំបំពុលកណ្ដុរក្នុងម្ហូបឲ្យ​ប្រពន្ធហូប ប៉ុន្តែអ្វីដែលហួសចិត្តជាងនេះទៅទៀតប្រពន្ធមានផ្ទៃពោះ៧ខែទៅហើយ កោតតែលោកប្តីដាច់ចិត្តធ្វើបែបនេះ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែបជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ មុខរបរោងចក្រ មានផ្ទៃពោះ៧ខែ មានស្រុកកំណើត នៅភូមិបន្ទាយត្រាវ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ចំណែកប្តីឈ្មោះ ទូច សំអៀន អាយុ២២ឆ្នាំ អ្នកទាំង២ស្នាក់នៅកន្លែងកើតហេតុ។

ប្រភពពី​ប្រជាពលរដ្ឋក្បែរខាងបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ នារីជាប្រពន្ធបានចេញពីធ្វើការរោងចក្រមកដល់ផ្ទះប្តីបានរៀបចំបាយទឹកហូបជាមួយគ្នាមួយសន្ទុះក្រោយមក ស្រាប់តែប្តីស្រែកឲ្យ​អ្នកជិតខាងជួយ និងបីប្រពន្ធរត់បណ្តើរស្រែកបណ្តើរ (អូនកុំស្លាប់អី) ភ្លាមៗនោះអ្នកជិតខាងបានរត់ទៅសួរ ទើបដឹងថា ប្តីដាក់ថ្នាំកណ្តុរក្នុងបាយបំណងសម្លាប់ប្រពន្ធទាំងដែល​មានផ្ទះពោះ៧ខែទៅហើយ។ ក្រោយមកស្រ្តីរងគ្រោះត្រូវបានដឹក​តាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យឡាំប៉ុនថន តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក៏បន្តដឹក​ទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។

ដោយឡែក​ប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួ។ នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបានសារភាពថា ខ្លួនបានដាក់ថ្នាំកណ្តុរបំណងសម្លាប់ប្រពន្ធមែន ព្រោះប្រចណ្ឌប្រពន្ធមានប្រុសថ្មី៕

//youtu.be/kyWwVobgy4E

មតិយោបល់