ភ្នំពេញៈ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៨ នាក់ រួមនិងថ្នាំញៀន ៣៤ កញ្ចប់ កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅបន្ទាប់ជួលលេខ N105 ផ្លូវបេតុង ភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
កិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើនេះ គឺដឹកនាំដោយលោក ហ៊ួ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ សហការជាមួយលោកអនុសេនីយ៍ឯក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ បានឃាត់ខ្លួនប្រុស ៤នាក់ និងស្រី៤ នាក់ ។
វត្ថុតាងដកហូតបាន រួមមានថ្នាំញៀន ៣៤ កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួចបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
https://youtu.be/d_LfDeeWLIA
មតិយោបល់