ព័ត៌មានជាតិ

Samsung ចំណេញ​សុទ្ធ ៧,៣​ពាន់​លាន​ដុល្លារ នៅ​ដើមឆ្នាំ ២០១៤

​ក្រុមហ៊ុន Samsung បាន​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ​ថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ដំបូង ឆ្នាំ ២០១៤ បាន​កើនឡើង ៥,៩​ភាគរយ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៧,៣​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ប្រាក់ចំណេញ​ប្រតិបត្តិការ​ធ្លាក់ចុះ​នៅ​ត្រីមាស​ជាប់​គ្នា ដែល​ធ្លាក់​ចុះ​ដោយសារ​ប្រាកចំណូល​ពី​ស្មា​ត​ហ្វូន​ទាប​។​

​ប្រាក់ចំណេញ​ប្រតិបត្តិការ​មាន​ចំនួន ៨,៤៩​ពាន់​ពាន់​លាន​វ៉ុន​នៅក្នុងច​ន្លោះ​ខែ​មករា​ដល់​មីនា ដោយ​បាន​ធ្លាក់ចុះ ៣,៣​ភាគរយ​។ ការលក់​សរុប​នៅក្នុង​ត្រីមាស​ទី​១ បាន​កើនឡើង ១,៥៣​ភាគរយ ស្មើនឹង ៥៣,៧​ពាន់​ពាន់​លាន​វ៉ុន​។​

​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ បាន​ពឹងផ្អែក​លើ​ការលក់​ស្មា​ត​ហ្វូន​នៅក្នុង​តំបន់​ទីផ្សារ​ចាស់ទុំ​ដូចជា អឺរ៉ុប និង​សហរដ្ឋអាមេរិក និង​ទីផ្សារ​កំពុង​រីកចម្រើន​មួយចំនួន ជាំ​ពិសេស​គឺ​ប្រទេស​ចិន​៕

samsung

មតិយោបល់