ព័ត៌មានជាតិ

ស្ពានបុរាណដែលសង់ទ្បើង នៅចុងសតវត្សទី១២ កំពុងទ្រុឌទ្រោម

ឧត្តរមានជ័យ: រដ្ឋាភិបាលអំពាវនាវ ឲ្យជនរួមជាតិរួមគ្នាថែរក្សា សម្បត្តិវប្បធម៌ជាតិ ឲ្យគង់វង្សទាំងអស់គ្នា ខណៈស្ពានបុរាណដែលសង់ទ្បើងនៅចុងសតវត្សទី១២ កំពុងទ្រុឌទ្រោម។

យោងតាមបណ្តាញសង្គមហ្វេសបុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយមុននេះបន្តិចនៅថ្ងទី៥ ខែឧសភា ឆ្នាំ២០១៦នេះថា “ស្ពានទិព្វដែលជាស្ពានបុរាណវែងជាងគេ (ទទឹង១៦ម x បណ្តោយ១៥១ម៉ែត្រ ) កសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ ស្ថិតនៅក្នុង ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យកំពុងទ្រុឌទ្រោមដោយសារភាពចំណាស់ គឺត្រូវបានអភិរក្ស និងជួសជុលឡើងវិញ ដោយមន្រ្តីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នេះតទៅ។

បើគ្មានសន្តិភាពទេ គឺកម្ពុជាពិតជាគ្មានការលូតលាស់អ្វីឡើយ។ សន្តិភាពបានផ្តល់ឱកាសដល់ប្រទេសយើងក្នុងការថែរក្សា និងអភិរក្សប្រាសាទបុរាណជាច្រើនរួមទាំងស្ពានបុរាណដូចបានឃើញស្រាប់នៅពេលនេះ។

សូមបងប្អូនជនរួមជាតិរួមគ្នាការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្សទាំងអស់គ្នា៕”

13102646_1008579235857240_3895788671983493092_n 13133348_1008579232523907_5810631285069419761_n 13174221_1008579289190568_113060482471884102_n 13139243_1008579202523910_6032125858344810117_n

មតិយោបល់