ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន មានទាំងដាវទៀត!..

បន្ទាយមានជ័យ: បុរសម្នាក់ដែលជាមុខសង្ស័យថាបានជួញដូរថ្នាំញៀនដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថក្រុងឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបញ្ជូនទៅសាលាដំបូងនៅព្រឹកថ្ងៃទី០៦ខែមេសា នេះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញបានឃាត់ខ្លួនមាន ឈ្មោះ ស៊ឹម បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថបានរកឃើញនឹងដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកក ចំនួន ៤កូនថង់តូច ស្មើ ១៣.២៦ក្រាម -ម្សៅក្រាមពណ៌ផ្កាឈូក ១កូនថង់ ស្មើ ៤០.៩៧ក្រាម -ទូរស័ព្ទដៃចំនួន ០១គ្រឿង (ម៉ាកណូគា ពណ៌ខ្មៅ) -ស្លាកលេខម៉ូតូ ០១សន្លឹក (១K-៧១០១) -ដាវសាំម៉ូរ៉ៃ ០១ដើម – ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត៕

មតិយោបល់