ព្រះសីហនុៈ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នាវាទេសចរណ៍១គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី១ សម្រាប់ដើមឆ្នាំ២០១៧ មកពីកំពង់ផែ PhuMy ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍នេះ ផ្ទុកភ្ញៀវទេសចរចំនួន២១៦១នាក់ និងនាវិកចំនួន៥៩៩នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៦ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ៕
មតិយោបល់