ព័ត៌មានសេដ្ឋកិច្ច

មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករ បើកប្រជុំពិភ្សាលើផែនការសកម្មភាព ដើម្បីនាំចេញទៅប្រទេសចិន

ភ្នំពេញ: មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករ បើកប្រជុំពិភ្សាលើផែនការសកម្មភាព និងការចំណាយលើការទទួលជំនាញការចិន AQSIQ ដែលនឹងចុះមកពិនិត្យ វាយតម្លៃក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីជាអ្នកផលិត អ្នកកែច្នៃអង្ករកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន។

កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីពិសោធន៍ជាតិកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលពីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករប្រមាណ៣០នាក់។

ដើម្បីជំរុញការងាររៀបចំសម្របសម្រួលជាមួយភាគីចិន និងក្នុងទិសដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ អគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញប្រធានសហព័ន្ធស្រូវអង្ករនិងប្រធានក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិត កែច្នៃ ស្តុកអង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន។

យោងតាមលិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ភាគីចិននឹងចាត់មន្រ្តីជំនាញចំនួន០៦នាក់ ចែកជាពីរក្រុម ចុះមកពិនិត្យផ្ទាល់ក្រុមហ៊ុន២៨ ដែលផ្តល់ដោយភាគីកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដូច្នេះមន្ត្រីជំនាញទាំងនោះនឹងត្រូវចំណាយពេល១៤ថ្ងៃ ក្នុងការពិនិត្យក្រុមហ៊ុនទាំង២៨នេះ៕

photo_2016-05-05_16-40-17 photo_2016-05-05_16-51-59 photo_2016-05-05_16-52-02 (2) photo_2016-05-05_16-52-03 photo_2016-05-05_16-52-04

មតិយោបល់