ព្រះសីហនុៈ ជនបរទេសស្លាប់ម្នាក់ បានដេកស្លាប់បន្ទប់ ត្រង់ចំណុចម៉ូតែលលំហែកាយ ស្ថិតនៅក្រុម 9 ភូមិ1 សង្កាត់3 ក្រុង/ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើលកាលពីវវេលាម៉ោង៩និង៣០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
សាកសពមានឈ្មោះ GERALD CONRAD LEVINSON ភេទប្រុស ឆ្នាំកំណើត 15-11-1940 សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ 475360897 ផុតសុពលភាព 08-08-2020 ទិដ្ឋាការលេខ EI 00956511 ផុតសុពលភាព 06-04-2017។
តាមការរាយការណ៍ពីម្ចាស់ផ្ទះឈ្មោះ ហោ ថូង ភេទប្រុស អាយុ៥៦ឆ្នាំ បុរសជាជនជាតិអាមេរិកខាងលើ បានមកស្នាក់នៅបន្ទប់លេខ2 នៃម៉ូតែលនេះតាំងពីថ្ងៃទី 20-04-2014។
តាមការសន្និដ្ឋានរបស់លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកសួតរាំរ៉ៃ។
បច្ចុប្បន្នដោយមានការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ីសាកសព ត្រូវបានដឹកយកទៅរក្សាទុកនៅវត្តឥញ្ញាណ(ហៅ វត្តក្រោម)៕
មតិយោបល់