ព័ត៌មានសុខភាព

ផលប៉ះពាល់នៃឧស្ម័នបង្ហូរទឹកភ្នែកដែលអ្នកគួរដឹង

តើឧស្ម័នបង្ហូរទឹកភ្នែកជាអ្វី? បើយោងតាមគេហទំព័រ wittyfeed បានចុះផ្សាយថា ឧស្ម័នបង្ហូរទឹកភ្នែកជាភ្នាក់ងារគីមីម្យ៉ាង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ឈឺផ្សា និងហូរទឹកភ្នែកកាន់តែច្រើនឡើង។ ប្រសិនបើនរណាម្នាក់ប៉ះពាល់នឹងឧស្ម័ននេះ អាចមានបញ្ហា កណ្តាស់ ក្អក ពិបាកដកដង្ហើម ក្តៅ មានអារម្មណ៍ឈឺចាប់ក្នុងភ្នែក ក្រហមភ្នែក និងក្រហាចច្រមុះ។

ផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើអ្នកស្រូបផ្សែងរបស់វាចូលទៅក្នុងខ្លួនអាចធ្វើឲ្យរលាកក្រពះ ក្អួត និងរាគ ក្នុងរយៈពេលជាច្រើនសប្តាហ៍ទើបធូរស្រាលឡើងវិញ។ ម្យ៉ាងវិញទៀត អ្នកក៏មានបញ្ហារលាកស្បែកដោយសារតែសារធាតុគីមីនេះដែរ៕

មតិយោបល់