ព័ត៌មានជាតិ

វិបត្តិផ្លូវចិត្តបណ្ដាលឲ្យយុវជនម្នាក់ចង.កសម្លាប់ខ្លួន នៅស្រុកបារាយណ៍

កំពង់ធំ: ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង១៥នាទី ស្ថិតនៅភូមិតាភោក ឃុំចើងដើង ស្រុកបារាយណ៍ មានករណីធ្វើអត្តឃាត (ចងក)០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ ហេង សុខព្រីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ (មានវិបត្តផ្លូវចិត្ត)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់