កណ្តាលៈ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២និង៥៥នាទីរសៀល នៅចំណុចវាលស្រែ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់៖
១-ឈ្មោះ ស៊ន ពិសិទ្ធ ហៅក្រៅ(សាំ) ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មុខរបរមិនពិតប្រាកដ ជាប្តី (ឃាត់ខ្លួន)។
២-ឈ្មោះ ជា ស្រីនុច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលតាច័ន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ជាប្រពន្ធ (ឃាត់ខ្លួន) ។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន( ម៉ាទឹកកក) ចំនួន២១កញ្ចប់ តូច២០កញ្ចប់ ធំ០១កញ្ចប់
២-កាំភ្លើងកែច្នៃ១ដើម
៣-កាំភ្លើងខ្លីជរ័១ដើម
៤-កូនកាបូបស្ពាយ ពណ៌ខ្មៅ១
៥-គ្រាប់ឃ្លីដែកមួយ ចំនួន
៦-សម្ភារៈប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ក្រោយពីសាកសួរ ជនសង្ស័យទាំង២រួច កម្លាំងជំនាញ និងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត និងចាត់ការតាមនិតិវិធីច្បាប់៕




មតិយោបល់