ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-0519 ពណ៌សលាយខៀវ ដឹកឈើចេញពីក្រុមហ៊ុន MDS បើកមកចំណុចខាងលើ ដាច់ហ្វ្រាំង ហើយក៏រេចង្កូតបុកគំនរដីដែលក្រុមហ៊ុនចិនចាក់ធ្វើផ្លូវ ស្រាប់តែឈើនៅលើរថយន្តរអិលទៅកៀបតៃកុងជាប់ក្នុងកាប៊ិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
តៃកុងរថយន្តដឹកឈើងខាងលើមានឈ្មោះ វេ ហ៊ុល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រោយកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការស្រុកវាលវែងចុះជួយអន្តរាគមន៍គាស់យកសាកសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្កខាងលើ សមត្ថកិច្ចរក្សាទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់