ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់ ៣៥ នាក់ និងរបួស ៤០ នាក់ នៅក្នុងការវាយប្រហារភេរវកម្មមួយ ស្ថិតនៅក្លឹបរាត្រីទីក្រុងអ៊ីស្តង់ប៊ុល

តួកគីៈ អភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់នៅឯក្លឹបរាត្រីមួយ ក្នុងក្រុងអ៊ីស្តង់ប៊ុលនៅមុនថ្ងៃចូលឆ្នាំសកលថ្មី ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

ក្នុងចំណោមអ្នកស្លាប់នោះ មានម្នាក់ជាមន្រ្តីប៉ូលិស គឺលោក Vasip Sahin ហើយបើតាមការអះអាងពីអាជ្ញាធរ បាននិយាយថា វាជាការវាយប្រហារភេរវកម្មមួយ។

ការវាយប្រហារនេះ បានកើតឡើងនៅក្លិបរាត្រី Reina ក្នុងតំបន់ Ortakoy នៅប្រហែលម៉ោង ១ និង ៣០នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក )។ តាមសេចក្ដីរាយការណ៍ មនុស្សប្រមាណជា ៥០០ ទៅ ៦០០ នាក់ គឺស្ថិតនៅក្នុងក្លិបនោះ៕

មតិយោបល់