កំពង់ឆ្នាំងៈ កូនត្រីល្អិតៗ រាប់តោន ត្រូវបាន ឈ្មួញដឹកតាមកាណូត មកកាន់ទីផ្សារ មាត់កំពង់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃៗ រាប់តោន ធ្វើការចែកចាយបន្ត ទៅកាន់កន្លែង និងតាមបែរ ចិញ្ចឹមត្រីឆ្តោ នៅក្នុងខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិសាត់ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ការដឹកកូនត្រី នៅក្នុងរដូវបិទនេសាទ បែបអនាធិបតេយ្យនេះ ត្រូវគេមើល ឃើញថា បាននឹងកំពុងធ្វើឡើង ដោយគ្មានសមត្ថកិច្ច ជំនាញ ជលផលណាមួយ ធ្វើការបង្ក្រាប នោះឡើយ ហើយឈ្មួញបានមកពីការដាក់ លបណរ៉ាវ ក្រឡាញឹក ខណះដែលឈ្មួញដឹកចេញ ពីកន្លែងផ្សេងៗ ជុំវិញបឹងទន្លេសាប ហើយបន្តដឹកតាម រថយន្តទៅលក់នៅតាមទីផ្សារ ។
សេចក្តីរាយការណ៍ បានបន្ថែមទៀតថា រយៈពេលប៉ុន្មានខែមកនេះ គេសង្កេតឃើញថា ក្រុមឈ្មួញបាន ប្រមូលទិញត្រីល្អិតៗ នៅតាមកន្លែងផ្សេងៗ ច្បាប់ស្តីពីជលផល មិនអនុញ្ញាត ឲ្យចាប់នៅក្នុងរដូវបិត នេសាទនោះឡើយ ខណៈដែលគេមើលឃើញថា ពុំមានសមត្ថកិច្ចពាក់ព័ន្ធណា ធ្វើការបង្ក្រាបនោះឡើយ។
ប្រភព ដដែលបានបន្ដថា ឈ្មួញដែលចាំប្រមូលទិញកូនត្រីល្អិតៗ ដែលស្និត និងមន្ត្រីជលផលនោះ ត្រូវបានគេស្គាល់ឈ្មោះផាន់ ,ឈ្មោះ ឡេ ប្តីឈ្មោះ ហ៊ាង ជាជនជាតិវៀតណាម ដែលមានទីលំនៅ ក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ មិនដែលត្រូវបាន សមត្ថកិច្ចជំនាញជលផល ធ្វើការបង្ក្រាបនោះឡើយ ខណៈដែលជួបអ្នកសារព័ត៌មាន គេតែងតែបើកគេចចេញ យកទៅលាក់ទុកសម្ងំ ។
គេរង់ចាំមើលថា ដល់ពេលណា ទើបបានសមត្ថកិច្ច ជំនាញលោក ឈានដល់ការបង្ក្រាប បើឈ្មួញខាងលើ កំពុងធ្វើការដឹកជញ្ជូនកូនត្រីល្អិត ក្នុងមួយថ្ងៃៗ រាប់តោន ក្នុងរដូវបិទនេសាទ កើតមានរាល់ថ្ងៃ នៅផ្សារមាត់កំពង់ឆ្នុងទ្រូ៕
មតិយោបល់