ព្រះសីហនុៈ រថយន្តតាក់ស៊ីម៉ែត្រម៉ាក corolla មួយគ្រឿងបានដឹកភ្ញៀវបរទេស៣នាក់ ខណៈធ្វើដំណើរតាមផ្លូវ អ្នកបើកបរងោកមួយភ្លាំងរេចង្កូតធ្លាក់ បណ្ដាលឲ្យជនរទេសរងស្រាល រួមទាំងអ្នកបើកបរផងដែរ។
គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ភូមិតានៃ ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្កម៉ាក corolla ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AH-4388 បើកបរដោយឈ្មោះ ប៊ុន សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅភ្នំពេញ ធ្វើដំណើរក្នុងទិសដៅភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុចខាងលើ អ្នកបើកបរងងុយគេង បណ្តាលឲ្យរេចង្កូតធ្លាក់ទៅខាងឆ្វេងដៃ។
ភ្ញៀវបរទេស ដែលរួមដំណើរក្នុងរថយន្ត ទី១.ឈ្មោះ SAIFPINOVA OKSANA ភេទស្រី អាយុ៣១ឆ្នាំ ទី២ឈ្មោះ BELIk ANASTOSLLA ភេទស្រី អាយុ៣០ឆ្នាំ និងទី៣ឈ្មោះ BUSHUEVA BIKTORIA ភេទស្រី អាយុ១៤ឆ្នាំ អ្នកទាំង៣ជាជនជាតិរុស្ស៊ី បានរងរបួសស្រាល។ ចំណែករថយន្ដខូចខាតយ៉ាងដំណំ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានប្រគល់ប៉ូលិសចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត៕
មតិយោបល់