តើលោកអ្នកកំពុងស្វែងរកវិធី ឬកម្មវិធីថតខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទមែនទេ? តើកម្មវិធី ឬវិធីដែលលោកអ្នកធ្លាប់ប្រើកន្លងមកមានមុខងាររញ៉េរញ៉ៃ ពិបាកក្នុងការប្រើប្រាស់មែនទេ? ឥឡូវនេះ Post Tech សូមបង្ហាញកម្មវិធីថតខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទ Auto Call Recorder 2016 ដែលវាមានមុខងារប្រើប្រាស់ងាយស្រួលបំផុត និងអាចផ្លាស់ប្តូរតាមចិត្តចង់ ហើយមានសមត្ថភាពថតដោយស្វ័យប្រវត្តិ អាចដាក់លេខកូដសម្ងាត់ និងអនុញ្ញាតឱ្យលោកអ្នកកំណត់លេខទូរស័ព្ទដែលចង់ថតបានដោយសេរីថែមទៀតផង។
ដូច្នេះ ដើម្បីជ្រាបច្បាស់ថាតើកម្មវិធីនេះ ផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការថតសំឡេងសន្ទនាតាមទូរស័ព្ទយ៉ាងណានោះ សូមលោកអ្នកសាកល្បងជាមួយវិធីដែលបានបង្ហាញជាបន្តបន្ទាប់ដូចខាងក្រោម៖
លក្ខខណ្ឌអនុវត្ត៖
> ទូរស័ព្ទរបស់លោកអ្នកដើរដោយប្រព័ន្ធ Android v3.0 ឡើង
> ទូរស័ព្ទរបស់លោកអ្នកមានភ្ជាប់ប្រព័ន្ធអិុនធើណែតតាម Wi-Fi ឬ 3G/4G
១- របៀបទាញយកកម្មវិធី Auto Call Recorder 2016
> ជាដំបូង សូមចូលទៅកាន់ Play Store រួចនៅក្នុងប្រអប់ Search សូមវាយពាក្យ Auto Call Recorder 2016។
> ភ្លាមៗនោះ ឈ្មោះកម្មវិធីនឹងបង្ហាញឡើង ហើយសូមចុចលើឈ្មោះនោះ រួចចុចលើប៊ូតុង Install ដើម្បីទាញយក និងដំឡើងវាចូលក្នុងទូរស័ព្ទរបស់អ្នក។
២- របៀបកំណត់ការថតខ្សែអាត់សំឡេង
> ជាដំបូង សូមបើកដំណើរការកម្មវិធី Auto Call Recorder ដែលលោកអ្នកទើបដំឡើងរួច
> បន្ទាប់មក ចូលទៅកាន់ ‘SETTINGS’ រួចកំណត់លក្ខខណ្ឌនៃការថតសំឡេង (លោកអ្នកមិនចាំបាច់កំណត់ក៏បាន ព្រោះវាកំណត់ការថតដោយស្វ័យប្រវិត្តរួចទៅហើយ) ដោយក្នុងនោះរួមមាន៖
+ Recording Manager
– Call Recording: ទាញបើក = ថតគ្រប់សំឡេងសន្ទនាតាមទូរស័ព្ទ
– No Time Limit: ទាញបើក = ថតសំឡេងក្នុងរយៈពេលឥតកំណត់
– Set Max Call Record Duration: កំណត់រយៈពេលអតិបរមានៃសំឡេងថត
– Auto Call Delete: កំណត់រយៈពេលលុបសំឡេងថតដោយស្វ័យប្រវត្តិ
+ Contacts to Record
– Record All Call: បើលោកអ្នកចុចជ្រើសរើសលើវា នោះកម្មវិធីនឹងថតសំឡេងសន្ទនាគ្រប់លេខទូរស័ព្ទហៅចេញ និងហៅចូល
– Record Only Selected Contact: បើលោកអ្នកចុចជ្រើសរើសលើវា គឺវាថតសំឡេងសន្ទនាតែលេខណាដែលបានកំណត់ទុកក្នុងបញ្ចីជាមុនប៉ុណ្ណោះ។
+ Password Protection
Enable Password: សម្រាប់កំណត់លេខសម្ងាត់ដើម្បីចាក់សោកម្មវិធីមិនឱ្យនរណាម្នាក់អាចបើកវាប្រើបាន
+ Hardware Settings
Recording File Format: ជ្រើសរើសប្រភេទឯកសាររបស់សំឡេងថត (3GPP ស៊ីទំហំ Memory តិច គុណភាពសំឡេងទាប, MPEG4 ស៊ីទំហំ Memory ធំ គុណភាពសំឡេងខ្ពស់)។
៣- របៀបចាក់ស្តាប់ខ្សែអាត់សំឡេងដែលបានថតរួច
> ជាដំបូង សូមបើកដំណើរការកម្មវិធី រួចចូលទៅកាន់ RECORDING បន្ទាប់មក លោកអ្នកនឹងឃើញបញ្ចីរាយខ្សែអាត់សំឡេងដែលបានថតទុកកន្លងមកជាហូរហែ និងតាមលំដាប់។ សូមចុចលើសំឡេងណាមួយដែលលោកអ្នកចង់បើកស្តាប់៕
មតិយោបល់