ខេត្តបន្ទាយមានជ័យ៖ ជនបរទេសជាភ្ញៀវទេសចរណ៍ ២នាក់ប្តីប្រពន្ធ បានស្រែកទ្រហោយំនៅមុខរថយន្តក្រុងវីរៈប៊ុនថាំបន្ទាប់ពីបានបាត់ទូរសព្ទ័ដៃមួយគ្រឿង នៅពេលចុះពីរថយន្ត។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០ថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ចំនុចរង្វង់មូលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នៅកន្លែងកើតហេតុគេបានឃើញមាន
ក្រុមអ្នកកាសែតជាច្រើននាក់បានថតនិងផ្តិតរូបភាពជនបរទេសទាំងពីរ។ពេលនោះមានបុរសម្នាក់ចេញមុខមកអះអាងថាខ្លួនជាតំណាងឲ្យក្រុមហ៊ុនជាអ្នកដោះស្រាយលើការបាត់បង់នេះហើយបានហាមមិនឲ្យអ្នកកាសែតថត និងសួរនាំភ្ញៀវបរទេសឡើយមិនតែប៉ុណ្ណោះថែមទាំងបានយកទូរស័ព្ទដៃថតរូបអ្នកកាសែតវិញផងដែរ ។
ជនបរទេសជនជាតិEnglish បានឲ្យដឹងថាពួកគេបានជិះរថយន្តក្រុងវីរៈប៊ុនថាំ ពីភ្នំពេញមកប៉ោយប៉ែត ពេលចុះលើរថយន្តទើបដឹងថាបាត់ទូរស័ព្ទដៃ ម៉ាក់Iphine៦មួយគ្រឿង ភ្លាមៗនោះបានប្តឹងទៅកាន់នគរបាលទេសណ៍ប្រចាំច្រកទ្វារតែមិនមានសមត្ថកិច្ចណាចេញមុខដោះស្រាយឲ្យទេ។
ពួកគេបន្តថា ខ្ញុំមកទេសចេណ៍កម្សាន្តនៅកម្ពុជាបានចំណាយលុយអស់ច្រើនណាស់ បែរជាគ្មានសុវត្ថិភាពបន្តិចសោះសំរាប់ពួកខ្ញុំ ជាពិសេសក្រុមហ៊ុនវិរះប៊ុនថាំនេះតែម្តង។
ក្រោយពីកើតហេតុអ្នកទាំង២បានបន្តដំណើរ ដោយថ្មើរជើង និងស្រែកយំ ទាំងក្តីសោកស្តាយ ក្នុងនោះដែរ គេឃើញនគរបាល ទេសចរណ៍ប្រចាំនៅមាត់ច្រកទ្វារ ប៉ោយប៉ែត ចេញមកអន្តរាគមន៍ សួរនាំភ្ញៀវរងគ្រោះ ផងដែរ តែពុំឃាត់រថយន្តនោះឡើយហើយបានឲ្យរថយន្តនោះបើកចេញដោយសុវត្ថិភាព។
មានមតិរះគន់ថាសមត្ថកិច្ចដែលឈរជើងនៅច្រកអន្តរជាតិប៉ោយប៉ែតឃុបឃិតបង្កភាពងាយស្រួលដល់ជនទុច្ចរិតនិងចោរឆក់ប្លន់ភ្ញៀវបរទេសតាមអំពើចិត្ត៕
មតិយោបល់