បន្ទាយមានជ័យះ ខ្យល់កន្រ្តាក់បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានដួលរលំនិងបើុងដំបូលខណះមេឃរកកលភ្លៀងកាលពីរសៀលម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី២ខែមេសាម្ស៉ិលម៉ិញនេះ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យpost news ដឹងថាខ្យល់បានបក់បោកខ្លាំងលាយជាមួយទឹកភ្លៀងតិចតួចមកលើស្រុកម៉ាឡៃ ធ្វើឲ្យលំនៅដ្ឋានពលរដ្ឋតូចធំជាច្រើនខ្នងត្រូវបានបើុងដំបូលនិងខ្លះទៀតត្រូវដួលរលំ។តែករណីនេះមិនត្រូវបានគេរាយការណ៍ថាមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេហើយនឹងចំនួននៃការខូចខាតប៉ុន្មាននោះដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថានេះជាលើកទីពីរហើយដែលស្រុកមួយនេះទទួលរងបាតុភូតខ្យល់កន្ត្រាក់ដែលបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ។
មតិយោបល់