វៀតណាមៈ ផ្អែកតាមការវាយតម្លៃរបស់អ្នកជំនាញខាងវិជ្ជសាស្រ្តនៅលើពិភពលោកថា មន្ទីរពេទ្យអន្តរជាតិភុក អាន ខាង ជាមន្ទីរពេទ្យលំដាប់ទី២៨ដែលធំជាងគេនៅលើពិភពលោក បានវិនិយោគសាងសង់នៅវៀតណាមក្នុងឆ្នាំ២០១៤ ហើយមានសម្ភារៈឧបករណ៍ទំនើបៗបំផុតមកពីប្រទេសអាមេរិក អ៊ីស្រាអែល អាល្លឺមង់ ជប៉ុន ស្វីស ទាំងផ្នែក គ្លីនិក និងផ្នែកធ្វើតេស្តផ្សេងៗ ដោយចំណាយថវិការាប់រយលានដុល្លារអាមេរិក ។
លោកវេជ្ជបណ្ឌិត ម៉ាយ ទៀន យុង នាយកមន្ទីរពេទ្យអន្តរជាតិ ភុក អាន ខាង បានឲ្យដឹងកាលពីពេលថ្មីៗនេះថា “ក្រៅពីមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ ឧបករណ៍ទំនើបបំផុតលើពិភពលោក មន្ទីរពេទ្យអន្តរជាតិ ភុក អាន ខាង គឺជាកន្លែងប្រមូលផ្ដុំក្រុមអ្នកជំនាញការវេជ្ជបណ្ឌិត ឪសថការី មានកំរិតឯកទេសខ្ពស់ សំបូរបទពិសោធន៍ និងស្មោះស្ម័គ្រជាមួយអាជីព។ ជាង៩០%វេជ្ជបណ្ឌិត ដែលមានកំរិតលើមហាវិទ្យាល័យ ចំនួនសាស្ត្រចារ្យ និងអនុសាស្ត្រចារ្យ វេជ្ជបណ្ឌិតផ្នែកសុខាភិបាល វេជ្ជបណ្ឌិតឯកទេសកំរិត២ មានជិត២០% ក្រៅពីនោះគឺ មហាបរិញ្ញា និងវេជ្ជបណ្ឌិតឯកទេសកំរិត១”។ ទន្ទឹមនឹងនោះមន្ទីរពេទ្យកំពុងកសាងក្រុម គិលានុបដ្ឋាករ គិលានុបដ្ឋាយិការ ជំនាញ ដែលមានកំរិតពី អនុមហាវិទ្យាល័យ ដល់លើ មហាវិទ្យាល័យ និងបានបណ្ដុះបណ្ដាស៊ីជម្រៅ មានបទពិសោធន៍ ធ្វើការក្នុងបរិស្ថានសេវាកម្ម កំរិតខ្ពស់ ក្នុងនិងក្រៅប្រទេស។
នាយករូបនេះបន្តថា នៅមន្ទីរពេទ្យអន្តរជាតិ ភុក អាន ខាង អ្នកជំងឺ នឹងបានពិនិត្យ ព្យាបាលក្នុងលក្ខណៈប្រកបដោយផាសុខភាពពេញលេញ សម្រេចតាមស្ដង់ដារខ្ពស់ អំពីការថែទាំសុខភាព។លំហដ្ឋានបន្ទប់ពិនិត្យជំងឺ នៅគ្រប់មណ្ឌលសុទ្ធតែបានរៀបចំយ៉ាងវិទ្យាសាស្រ្ត ត្រូវបានបំពាក់ សម្ភារៈ ឧបករណ៍ប្រើប្រាស់យ៉ាងសមស្រប ធានាបរិស្ថានជុំវិញយ៉ាងល្អឥតទាស់។
ចំណែកផ្នែកធ្វើតេស្ដ – ហ្សេនវិទ្យា អនុវត្តលើអ្នកជំងឺ របស់មន្ទីរពេទ្យត្រូវបានប្រដាប់ដោយ សម្ភារៈ ឧបករណ៍ ធ្វើតេស្ដ – ហ្សេនវិទ្យា ប្រកបដោយលក្ខណៈពិសេស និងលទ្ធផលសុខាភិបាលមិនធ្លាប់មាននៅទីផ្សារវៀតណាម រាប់ទាំងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ។ លទ្ធផលដែលផ្ដល់ដោយបណ្ដាម៉ាស៊ីននេះ គឺជាក់លាក់បំផុត ហើយពេលវេលាឆាប់បំផុត ប្រកបដោយគុណភាពខ្ពស់ ដែលផលិតដោយបណ្ដារោងចក្រផលិតល្បីឈ្មោះនិងមានកិត្យានុភាពលើពិភពលោក ។ សេវាកម្មពហុរូបភាព ផ្ដល់នូវការសន្និដ្ឋាន ពីការធ្វើតេស្ដ អំពីលទ្ឋផលនោះ ជំនួយឲ្យវេជ្ជបណ្ឌិតចាត់តាំងពិនិត្យស៊ីជម្រៅ សំដៅព្យាបាលជាក់លាក់បណ្ដាជំងឺដែលអាចមាន ។ ប្រព័ន្ធកំណត់លំដាប់លំដោយ ហ្សេន ជំនាន់ថ្មី ធ្វើសកម្មភាពតាមទិសដៅស្រាវជ្រាវ អនុវត្ដបណ្ដាបច្ចេកទេសស៊ីជម្រៅអំពី ម៉ូលេគុលជីវវិទ្យា កោសិកាតំណពូជ និងការព្យាបាលដោយហ្សែន ដើម្បីឆាប់រកឃើញ និងព្យាបាលយ៉ាងប្រសិទ្ធភាពបណ្ដាជំងឺដែលទាក់ទងដល់ការផ្លាស់ប្តូរហ្សែន និងមហារីក ។ មជ្ឈមណ្ឌលហ្សែន ត្រូវបានបំពាក់ដោយម៉ាស៊ីនទំនើប និងសមស្របគ្នាសម្រេចតាមស្ដង់ដារអន្តរៈជាតិ រួមជាមួយបណ្ដាអ្នកជំនាញការសំបូរបទពិសោធន៍ បានបណ្ដុះបណ្ដាស៊ីជម្រៅតាមក្បួនខ្នាតក្នុងប្រទេស និងនៅបណ្ដាប្រទេស ដែលមានវិស័យវិទ្យាសាស្រ្ដរីកចំរើនចំណាត់ថ្នាក់កំពូលនៃពិភពលោក អនុញ្ញត្តិឲ្យរកឃើញកូដហ្សែនមនុស្សយ៉ាងជាក់លាក់ គ្រប់គ្រាន់បំផុត។
MRI-HIFU គឺជាឧបករណ៍ដំបូងមាននៅវៀតណាម ហើយក៏ជាម៉ាស៊ីនទី ២៨ នៅលើពិភពលោក។ ប្រសិទ្ធិភាពបច្ចុប្បន្នរបស់ឧបករណ៍ MRI-HIFU គឺសំរាប់ព្យាបាលដុំពកក្នុងស្បូន ដុំពកក្នុងភ្នាសស្បូន ដោយមិនបាច់វះកាត់ ។ ក្នុងរយៈពេលខាងមុខ នឹងព្យាបាលថែម ដុំពកសុដន់ និងដុំពកក្នុងក្រពេញ ប្រូស្តាត តាមវិធី MRI កំណត់ទីតាំងដុំពក បន្ទាប់មក ម៉ាស៊ីនដំឡើងកម្មវិធី ប្រើថាមពល ultrasonic ដោយស្វ័យប្រវត្តិ ដើម្បីកំចាត់ដុំពកនោះ ដោយមិនបាច់វះកាត់ ។ បន្ទាប់ពីការព្យាបាល អ្នកជំងឺអាចធ្វើការភ្លាម ពីព្រោះគ្មានការឈឺចាប់ គ្មានការហេវហត់។
ក្រុមអ្នកជំនាញទាំងអស់នៅទីនោះ បានសន្យាប្ដេជ្ញាចិត្ត អភិវឌ្ឍមន្ទីរពេទ្យអន្តរជាតិ ភុក អាន ខាង ឲ្យក្លាយជាមន្ទីរពេទ្យអន្តរជាតិចំណាត់ថ្នាក់នាំមុខនៅប្រទេសវៀតណាម គឺជាអាស័យដ្ឋានថែទាំសុខភាពពោរពេញដោយក្តីទំនុកទុកចិត្តរបស់អ្នកជំងឺ ។ ព្រមទាំងកសាងបរិស្ថានសុខាភិបាល ជិតស្និទ្ធ មនុស្សធម៌ គោរពបច្ចេកទេស លើកំពស់សីលធម៌ពេទ្យយកអ្នកជំងឺជាចម្បង ព្រមទាំងយល់ច្បាស់អំពីបេសកកម្មរបស់ខ្លួន ដើម្បីបម្រើអ្នកជំងឺ៕
មតិយោបល់