ព័ត៌មានជាតិ

អាព្រូសហក់ត្របាក់រនាំងដែកប្រាវបាក់អស់០៧ផ្ទាំង

ភ្នំពេញ៖រនាំងដែកពុះចែកទ្រូងផ្លូវចំនួន០៧បានរងការបាក់ខូចខាតដោយសារតែអ្នកស្រវឹងបើករថយន្តបុកកាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូល
ថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦នៅចំណុចមុខក្រុមហ៊ុនSAMSUNGផ្លូវព្រះមុនីវង្សសង្កាត់ចតុមុខខណ្ឌដូនពេញ។
     សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្លនោះម៉ាកToyota ព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2AG.9347បើកបរនិងរួមដំណើរដោយក្រុមស្ទាវប្រុសនិងស្រី៣ទៅ៤នាក់ បានគេចខ្លួនបាត់អស់ក្រោយពេលបុករនាំងដែកពុះចែកទ្រូងផ្លូវខូចអស់ចំនួន០៧ផ្ទាំងរួចហើយដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុព្រលមទាំងបិទភ្លើងរថយន្តងងឹតឈឹងគូទរថយន្តលយទទឹងផ្លូវក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀតមកពីត្បូងមកជលងដូចគ្នាបានបុកគូទូរថយន្តបង្កហេតុរូបនោះបណ្តាលឲ្យខូចខាតហើយរថយន្តទី២នោះក៏បើកគេចបាត់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថាខណ:ដែលកម្លាំងសមត្ថកិច្ចទៅដល់កន្លែងកើតហេតុគឺឃើញតែរថយន្តម៉ាកព្រូសដែលបុករនាំងដែកមិនឃើញអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្តនោះនៅទេពោលគឺពួកគេចខ្លួនបាត់អស់ទៅហើយដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុបន្ទាប់មកកម្លាំងជំនាញផ្នែកវាស់វែងចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចារចរក្រុងដើម្បីរង់ចាំអ្នកបង្កហេតុចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បប់៕

   
    
   

មតិយោបល់