ព័ត៌មានជាតិ

ថ្នាំញៀន WY ៨គ្រាប់ និងជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូត គ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញា WY ចំនួន០៨គ្រាប់ និងប្រដាប់ជក់គ្រឿងញៀនមួយសម្រាប់ នៅចំណុចដីឡូនាគហាមាត់ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាវេលាម៉ោង១៤:០០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។

កម្លាំងប៉ុស្តិ៍នគរបាលឃុំពេជ្រចិន្តា ដឹកនាំដោយលោក អនុសេនីយ៍ត្រី សាន ង៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះល្បាតក្នុងភូមិសាស្រ្តឃុំ សង្ស័យបុរសម្នាក់ ឈ្មោះ ចៅ យីងឈីង ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មាននូវសាធាតុញៀន ក៍ធ្វើការឃាត់ខ្លួន រកឃើញគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញា WY ចំនួន០៨គ្រាប់ និងប្រដាប់ជក់គ្រឿងញៀនមួយសម្រាប់។

បច្ចុប្បន្ន ករណីខាងលើនេះសម្ថកិច្ចកំពុង កសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-05-05_21-11-59 photo_2016-05-05_21-11-55 photo_2016-05-05_21-11-57 photo_2016-05-05_21-11-58

មតិយោបល់