ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងតំបន់មិនរៀបរយមួយកន្លែង ដោយឃាត់ខ្លួនបុរស៤នាក់ និងដកហូតគ្រឿងញៀនបាន២កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី២ ខែមករា ឆ្នាំ២០១៦ នៅក្នុងតំបន់មិនរៀបរយមួយកន្លែង ដែលស្ថិតនៅក្នុងភូមិផ្អេរ ផ្លូវលេខ៤៣៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានប្រាប់ឱ្យដឹងថា បុរសទាំង៤នាក់ ដែលឃាត់ខ្លួន ទី១-ឈ្មោះ ថាច់ វី អាយុ ៥៨ឆ្នាំ ទី២-ឈ្មោះ អេង អវរ៉ា អាយុ ៥១ឆ្នាំ ទី៣-ឈ្មោះ សៅ រ៉ាម៉ន អាយុ ១៦ឆ្នាំ និងទី៤-ឈ្មោះ ចាន់ សុភក្តិ អាយុ១៧ឆ្នាំ ពួកគេស្នាក់នៅចំណុចខាងលើ។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបាននូវបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាចុះយុទ្ធនាការបង្ក្រាបគ្រឿងញៀនឲ្យអស់នៅក្នុងរាជធានីភ្នំពេញញ ដោយធ្វើការដកហូតបាននូវថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំខ្លួននមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់