អង់គ្លេសៈ ក្រុមភេរវករ ISIS មានមហិច្ឆតាយ៉ាងខ្ពស់ ដើម្បីវាយប្រហាសម្លាប់មនុស្សជាច្រើន នៅចក្រភពអង់គ្លេស និងសហគមន៍អ៊ឺរ៉ុប ទោះបីជាប្រើវិធីសាស្រ្តណាក៍ដោយ។ នេះបើយោងតាមរយៈ សារព័ត៌ំមាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។
រដ្ឋាភិបាលបានព្រមានថា ក្រុម ISIS អាចនឹងប្រើអាវុធគីមី ដើម្បីអនុវត្តការវាយប្រហារធំមួយ នៅលើទឹកដីអង់គ្លេស ហើយពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋមន្រ្តីក្រសួងសន្តិសុខ លោក Ben Wallace បាននិយាយថា « យើងត្រៀមខ្លួនជាស្រេច ក្នុងការប្រយុទ្ធប្រឆាំជាមូយពួក ISIS»។
ក្នុងនោះដែរលោក Ben Wallace បានបន្ថែមថា «ពួក ISIS គឺមិនអាចផលិតអាវុធគីមី ដើម្បីវាយប្រហារបាននោះទេ ប៉ុន្តែប្រសិនបើអាចមែននោះ ពួកគេប្រាកដជានឹងធ្វើវា ហេតុដូចនេះ យើងត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្រូវ»៕
មតិយោបល់