ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ និងគ្រឿងញៀនសរុប៩កញ្ចប់ ក្នុងនោះមានមួយកញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចុះបង្ក្រាបឆែកឆេរនៅតាមកំណត់ផ្លូវរថភ្លើង ស្ថិតនៅសង្កាត់បឹងកក់២ និងសង្កាត់បឹងកក់១ ម្តុំរោងចក្រឆ្នាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ។
សមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ម្នាក់បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងល្បាតបានឃាត់ខ្លួនបុរសចែកចាយម្នាក់ ឆែកឆេររកឃើញគ្រឿងញៀនចំនួន៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ដែលកំពុងឈរលក់នៅតាមផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ភូមិ២១ ក្រុម១០១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនបាននាំមកសាកសួរ និងបានបន្តទៅឆែកឆេរនៅម្តុំផ្លូវរថយន្តភ្លើងចំនួន៧បន្ទប់ ថែមទៀត រហូតឈានដលការឃាត់ខ្លួនមនុស្សស្រីប្រុសចំនួន៩នាក់ទៀត រួមទាំងគ្រឿងញៀន៦កញ្ចប់តូចទៀត។
ដោយយោងតាមប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតទៅដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ និងយោងទៅតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កម្លាំងនគរបាលជំនាញនៅតែបន្តធ្វើការបង្ក្រាបដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ដោយផ្តោតទៅលើការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្តោះអាសន្ន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
https://youtu.be/7-_ILmDFK54
មតិយោបល់