ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចអធិការដ្ឋានខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យបានជាច្រើន ពាក់ព័ន្ធករណីគ្រឿងញៀន មានម្នាក់ធ្លាប់ជាប់គុក១៥ឆ្នាំចេញមកវិញនៅតែមិនកែ…

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៤០នាទី ត្រង់ចំណុចមាត់បឹងជើងឯក ស្ថិតភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យចំនួន០៥នាក់រួមមាន៖
១/ឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២/ឈ្មោះ សួង សុជាតិ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ឈ្មោះ សំអាង ផាន់ណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤/ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ ១៨ ឆ្នាំមុ ខរបរកម្មករផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥/ឈ្មោះ សន សាវីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ថង់ (តូចចំនួន១៩កញ្ចប់ថង់ ធំល្មម០១កញ្ចប់ថង់)
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង (ម៉ាក HONDABEAT(ហុងដាប៊ីត) ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HS-9763 មានលេខតួ9016309មានលេខម៉ាស៊ីន9016506ចំនួន០១គ្រឿង ម៉ាកហុងដាគុបជ្រុង -ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-3497 មានលេខតួ1305219 និងលេខម៉ាស៊ីន1134265ចំនួន០១គ្រឿង)
-ថង់សម្រាប់ច្រកសារធាតុញៀនមួយចំនួន
-សម្ភារ:សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន និងប្រអប់ស្ករកៅស៊ូDOUBLEMINT(ដាប់បលមីន)ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់