ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ រួមទាំងថ្នាំញៀន១២កញ្ចប់ ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន៣ទីតាំងផ្សេងគ្នា កាលពីម៉ោង ២រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុងស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ១៤នាក់ មាន១២នាក់យើងបង្ក្រាបនៅចំណុច២ទីតាំងក្នុងសង្កាត់ជ្រោយចង្វារ ចំណែក១ទីតាំងទៀត ឃាត់បានម្នាក់ នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានបន្តថា នៅមុននឹងឈានដល់ការចាប់ខ្លួនបានសង្ស័យទាំង១៤នាក់ គឺសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនឲ្យខាងតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។
ក្រោយពីបានទទួលបានបញ្ជានេះ លោកវរៈសេនីយ៍ឯក សៀម សុត្ថាវុធ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ៣កន្លែងក្នុងនោះមាន២សង្កាត់ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ១៤នាក់ និងបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់តូចជាប្រភេទ ម៉ាទឹកកក ,ឧបករណ៍សម្រាប់ជក់មួយចំនួន, ឧបករណ៍សម្រាប់ជក់ស៊ីសាចំនួន ១សម្រាប់ ,កាំភ្លើងកែច្នៃ ១ដើម ,បរិក្ខាកាំភ្លើងដោះចេញមួយចំនួន, ដាវសាំម៉ូរ៉ៃ ១ដើម រួមនិងដំបងចំនួន១ដើម។
ក្រោយពីសាកសួរជនសង្ស័យប្រុសស្រីទាំង ១៤នាក់ខាងលើបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង ១៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
https://youtu.be/T-oCoIOVFJM
មតិយោបល់