ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់មនុស្ស ៦០ នាក់ ដោយសារអំពើកុប្បកម្មនៅពន្ធនាគារប្រេស៊ីល

ប្រេស៊ីលៈ តាមអាជ្ញាធរ កាលពីថ្ងៃចន្ទ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់ ត្រូវបានសម្លាប់ ដោយសារអំពើកុប្បកម្ម ដែលមានរយៈពេល ១៧ ម៉ោង នៅក្នុងគុកមួយ ស្ថិតនៅភាគខាងជើងទីក្រុង Manaus ប្រទេសប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧។

កុប្បកម្មនេះ បានកើតឡើងនៅក្នុងបរិវេណ Anisio Jobim ជាពន្ធនាគារធំដ៏បំផុត នៅក្នុងរដ្ឋ Amazonas ។ រដ្ឋលេខាធិការសន្តិសុខសាធារណៈ លោក Sergio Fontes បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍នេះ គឺយ៉ាងហោចណាស់ ៦០ នាក់។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ខាងអាជ្ញាធរមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះណាមួយទេ។

កាសែត Daily O Globo បានឲ្យដឹងថា គំនរសាកសពជាច្រើន ស្ថិតនៅតាមបណ្តោយច្រករបៀង បានកាត់ផ្តាច់អវយវៈ និងដាច់ក្បាល ហើយនៅលើកម្រាកជុំវិញកន្លែងនោះ គឺពោរពេញទៅដោយឈាម៕

មតិយោបល់