ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាចក្រនៅវេណេហ្ស៊ុយអេឡា បាត់ខ្លួនមនុស្ស ១៣ នាក់

វេណេហ្ស៊ុយអេឡាៈ អភិបាលរដ្ឋលោក Liborio Guarulla បានញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃទី៣០ ខែធ្នូ ដោយវាបានហោះចេញទីក្រុង Puerto Ayacucho ទៅកាន់ក្រុង La Esmeralda ក្នុងរដ្ឋ Amazonas។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសតាមទូរស័ព្ទមួយជាមួយវិទ្យុ Union លោកអភិបាលបាននិយាយថា «ឧទ្ធម្ភាគចក្រមួយនេះ វាអាចត្រូវបានធ្លាក់នៅតាមផ្លូវទៅកាន់ទីក្រុង La Esmeralda »។

លោកបានបន្ថែមថា អ្នកដំណើរ ១៣ នាក់ គឺបានជិះនៅលើវា ដោយក្នុងនោះរួមមានទាហាន ៨ នាក់ និងជនស៊ីវិល ៥ នាក់ ហើយមកទល់ពេលនេះ ដំណើរការស្វែងរកបានចាប់ផ្តើម នៅក្នុងសហគមន៍នៃតំបន់នោះ»៕

មតិយោបល់