ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យ បង្ហាញមុខសញ្ញាប្លន់ និងទទួលផលចោរកម្មចំនួន៨នាក់

ភ្នំពេញៈ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នេះ កម្លាំង​នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានធ្វើការ​បង្ហាញមុខសញ្ញាក្រុមចោរស្ទាក់វាយប្លន់ម៉ូតូយ៉ាងសកម្មនៅភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យ។

លោកវរសេនីយឯក តេង ស៊ីណូ អធិការខណ្ឌមានជយ័បានឲ្យ​ដឹងថា ដោយយោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ធាង ឈី ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាម្ចាស់ម៉ូតូ C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0821 ដែលត្រូវក្រុមចោរវាយប្លន់យកកាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងស្នងការរាជនីភ្នំពេញបានស្រាវជ្រាវែកមុខសញ្ញាក្រុមចោរប្លន់ និងជនទទួលផលចោរកម្មជាបន្តបន្ទាប់ចំនួន៨នាក់ក្នុងនោះមាន២នាក់ ជាអ្នកទទួលផលចោរកម្ម ដែលសមត្ថកិច្ចឃាត់ខ្លួននៅឯស្រុកត្រែងត្រយឹង ខេត្តកំពុងស្ពឺ ដកហូតរថយន្តមួយគ្រឿងម៉ាកកូរូលឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-0453 និងម៉ូតូចំនួន២គ្រឿងជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវកម្លាំងនគរបាលធ្វើការបង្ហាញមុខ រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/UaEhdJDWZGo

មតិយោបល់