ព័ត៌មានជាតិ

បង្ក្រាបក្រុមគ្រឿងញៀននៅសង្កាត់ដង្កោ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ និងថ្នាំញៀន៤១កញ្ចប់

ភ្នំពេញៈ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ បានដឹកកម្លាំងខណ្ឌ​បន្តយុទ្ធនាការ​ចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយ​គ្រឿងញៀននៅភូមិបាគូស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ និងដកហូតថ្នាំញៀនចំនួន៤១កញ្ចប់។

បច្ចប្បន្នជនសង្ស័យទាំងអស់ខាលើ ត្រូវបានកម្លាំងនគរបាលកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/Gdsc8horAj8

មតិយោបល់