ព័ត៌មានជាតិ

ជីវិតមិនទៀងទេ ដេកសុខៗស្លាប់!..

ភ្នំពេញៈ ជីវិតពិតជាមិនទៀងទេ បុរសម្នាក់គ្មានជំងឺអ្វីសោះ បែរជាខ្យល់គរដេកស្លាប់ ក្រោយពីផឹកស្រាស្រវឹង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី២ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលដេកស្លាប់ខាងលើមានឈ្មោះ សឹង តារា អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ មានកូន៧នាក់ បានលែងលះជាមួយប្រពន្ធ រយៈពេល៣ឆ្នាំមកហើយ ដោយសព្វថ្ងៃរស់នៅជាមួយម្តាយចាស់នៅកន្លែងកើតខាងលើ។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានត្រឡប់មកពីផឹកស្រាវិញ ក្នុងសភាពស្រវឹងជោគជាំ ហើយបានទៅសម្រាកក្បែរបង្កាន់ ដៃម្តាយឃើញដូច្នេះ ក៏យកកន្ទេលក្រាល និងមុងចងឲ្យដេក មិនដឹងជាមានរឿងអ្វីលុះព្រឹកឡើងនៅម៉ោង៦និង៣០ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខណៈដែលម្តាយទៅដាស់កូនឲ្យទៅងូតទឹក ស្រាប់តែឃើញកូនដេកស្លាប់ខ្លួនឡើងរឹងបាត់ទៅហើយ។ ប្រភពខ្លះសង្ស័យថា អាចមកពីគាត់ខ្យល់ព្រោះបុរសខាងលើផឹកស្រារច្រើន។

ក្រោយពីឃើញ ដូច្នេះម្តាយក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់