បាត់ដំបងៈ បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូធ្លាក់ពីចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបាក់ក។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ចំណុចទឹកស្អុយ ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ភាព ឃន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកស្មាស ពាក់ស្លាកលេខ បាត់ដំបង 1I-4964 និងមានពាក់មួកសុវត្ថិភាព ធ្វើដំណើរដល់កន្លែងកើតហេតុបានធ្លាក់ផ្លូវដួលបាក់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់