ព័ត៌មានជាតិ

លោកតាម្នាក់ ដេកស្លាប់នៅផ្សារពាមជីលាំង បង្កឲ្យមានការភ្ញាក់ផ្អើល

ត្បូងឃ្មុំៈ នៅវេលាម៉ោង០៦ និង១៥នាទីព្រឹកថ្ងៃ ទី០៤ ខែកក្ដដា ឆ្នាំ ២០១៩ មានករណីបុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅផ្សារពាមជីលាំង ស្ថិតក្នុងភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះ ជាជនអនាថា មានជំងឺវិកលចារឹក អាយុប្រហែល ៦៨ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានខ្យល់គដេកស្លាប់។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ត្បូងងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង និងពេទ្យមណ្ឌល សុខភាពចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យសព ឃើញថា សពស្លាប់ដោយជំងឺគាំងបេះ ពុំមានពាក់ព័ន្ធបទល្មើលព្រហ្មទណ្ឌឡើយ។

បច្ចុប្បន្នសព ត្រូវបានអាជ្ញាធរឃុំ ព្រះសង្ឃ និងសប្បុរសជនធ្វើបុណ្យ បញ្ចុះសពក្នុងវត្តពាមមង្គល ភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ៕

មតិយោបល់