ព័ត៌មានជាតិ

រកឃើញសពស្ត្រី​រកស៊ីផ្លូវភេទ ដែលរត់គេចខ្លួនពីសន្តិសុខខណ្ឌដូនពេញ

ភ្នំពេញ ៖ កាលពីវេម៉ោង ១០ និង ៤០ នាទី យប់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ ត្រង់ចំណុចម្ដុំវត្តភ្នំ សង្កាត់ ស្រះចក ខណ្ឌដូនពេញ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបញ្ជាការពារសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបានចុះដេញចាប់ស្ដ្រីរកស៊ីផ្លូវភេទ នៅម្ដុំវត្តភ្នំដែលនៅចិញ្ចើមផ្លូវ ហើយស្រ្ដីម្នាក់ បានរត់ធ្លាក់ចូលទឹក មាត់ទន្លេបាត់ខ្លួនឈឹង ហើយស្រ្ដីរកស៊ីផ្លូវភេទដែលចាប់បាន បង់ថ្លៃលើកទឹកចិត្ត ៥០ដុល្លារដឹងតែរួចខ្លួនចេញមកវិញដោយសុវត្ថិភាព បើមិនអញ្ចឹងបញ្ជូនទៅសង្គមកិច្ច ។

ស្រ្ដីដែលធ្លាក់ចូលក្នុងទឹកខាងលើមានឈ្មោះ ម៉ៅ អា យុ ៣៣ មានមុខរបរជាស្ដ្រីរក់ស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។យោងទៅតាមនារីម្នាក់ ដែលរកស៊ីផ្លូវភេទបានឲ្យដឹងថាមុនពេលកើតហេតុ រូបនាងបានបានឈរចាំបក់ដៃ
ហៅភ្ញៀវ ខណៈនោះក៏មានបញ្ជាការពារសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ បើករថយន្ដមួយគ្រឿងបិតស្លាក គណៈកម្មការ
ឯកភាពខណ្ឌដូនពេញ បានចុះចាប់រូបនាង បានចំនួន៥នាក់ រួចក៏បន្ដទៅចាប់ ស្ដ្រីរកស៊ីផ្លូវភេទ នៅម្ដុំទន្លេសាបម្ដង ពេលនោះរូបនាងបាននៅលើរថយន្ដ ហើយបើយោងទៅតាមស្រ្ដីម្នាក់ទៀតដែល មានខ្លួនក្នុងព្រឹត្តិការណ៍ បានឲ្យដឹងថា ខណៈរូបនាងកំពុង បក់ដៃហៅភ្ញៀវ ក៏បញ្ជាការពារសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបានចុះដេញចាប់ស្ដ្រីរកស៊ីផ្លូវភេទទាំងអស់ ដែលនៅចិញ្ចើមផ្លូវ នៅម្ដុំទន្លេសាប ហើយរូបគាត់បានរត់រួចខ្លួនបាន តែចំណែកស្ដ្រីម្នាក់ទៀត បានព្យាយាមរត់ទៅម្ដំទេសចរណ៍ក៏ឈានជើងរត់បន្ដក៏ជំពប់ជើកធ្លាក់ចូលទឹក នៅមាត់ទន្លេ។ក្រោយកើតហេតុស្រ្ដីដែលធ្លាក់ចូលទៅក្នុងទឹកទន្លេ បានបាត់ខ្លួនស្រមោលឈឹង ។

រយៈពេល២ថ្ងៃ សពស្ត្រីរកស៊ីផ្លូវភេទត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្រោមស្ពានច្បារអំពៅបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារ សពស្ត្រីរកស៊ីផ្លូវភេទនោះផងដែរ។ បច្ចុប្បន្នសពរបស់ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើតផងដែរ៕

មតិយោបល់