ព័ត៌មានជាតិ

ម្នាក់​រំលោភ​មេគោ ម្នាក់​ថត ចុងបញ្ចប់​ជាប់គុក​ទាំងពីរ​

​ប៉ូសិល​នៅ​ក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​បាន​ឲ្យដឹងថា បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បានរួម​រ័ក្ស​ជាមួយ​សត្វ​គោ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​។ កសិករ​នៅ​ក្នុង​តំបន់ Herkimer មាន​ការងឿងឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​សត្វ​គោ​របស់​គាត់​ផលិត​ទឹក​ដោះ​បាន​តិច​ជាង​ធម្មតា​នោះ​។ ក្រោយមក​ពួកគេ​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​តាមដាន​អ្វី​ដែល​កើតឡើង​នៅក្នុង​កសិដ្ឋាន​របស់​ពួកគេ​។ មិនយូរប៉ុន្មាន​កសិក​រ​រូបនោះ​មាន​ការហួសចិត្ត​បំផុត​ខណៈពេល​ដែល​ឃើញ​បុរស​ពី​នាក់​មក​ប្រព្រឹត្ត​កេរ្តិ៍ខ្មាស​ជាមួយនឹង​គោ​នៅក្នុង​វីដេអូ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលិស​ភ្លាមៗ​ផងដែរ​។ ជនជាប់ចោទ​ទាំងនោះ​ម្នាក់​មាន​ឈ្មោះ Michael Jones វ័យ ៣៥ ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ Reid Fontaine វ័យ ៣១ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន ព្រមទាំង​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​ទៅ​លើ​សត្វ​គោ​។ អាជ្ញាធរ​បាន​និយាយថា​លោក Fontaine ព្យាយាម​រួម​រ័ក្ស​ជាមួយនឹង​សត្វ​គោ​ជាច្រើន ខណៈ​ដែល​លោក Jones ដែលជា​ដៃគូរ​របស់​គាត់​បាន​ឈរ​ថត​នូវ​សកម្មភាព​ទាំងនោះ​៕​
2014-02-26_095505

មតិយោបល់