ព័ត៌មានជាតិ

ល្បិចថ្មី លាក់ថ្នាំញៀនក្នុងគូថ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល៖ ជនសង្ស័យម្នាក់ជាកសិករ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ ថ្នាំញៀនក្នុងគូថ កាលពីវេលាម៉ោង១៩និង​៣០នាទី ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១៧ នៅចំណុចកំពង់ដរកោះរះ ភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យដែលឃាតខ្លួនបានមានឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃ ភូមិចិន ឃុំបាក់ដាវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន ០១ កញ្ចប់ធំ, បារី ហ្វីន មួយកញ្ចប់ចំនួន១០ដើម,ដែកកេះចំនួន០១,លុយចំនួន ៥០០រៀល,ទូរស័ព្ទខេមហ្វូនចំនួន០១គ្រឿង។ ដោយឡែកថ្នាំញៀនដែលសមត្ថកិច្ចរកឃើញ គឺជនសង្ស័យ បានលាក់ទុកក្នុងគូថ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕

មតិយោបល់