កណ្តាល: ក្នុងរយះពេលប្រហែលកន្លះម៉ោងកម្លាំងនគរបាលអធិការក្រុងតាខ្មៅ សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ និងលោកវរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ មានការចូលរួមពីកម្លាំងផ្នែកប្រឆាំងគ្រឿងញឿននៃអធិការក្រុងតាខ្មៅ និងមានការបញ្ជារដ៍ម៊ឺងម៉ាត់របស់លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការណ៍ បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនបានជនសង្សយ័១០នាក់ ប្រុស០៩នាក់ ស្រី០១នាក់ រួមនិងថ្នាំញៀន ឧបករណ៍ចែកចាយគ្រឿងញៀន និងវត្ថុតាងមួយចំនួនធំថែមទៀតផង។
ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅចំណុច: ភូមិបត្តាជី សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនសង្ស័យ:១០នាក់ ទី
១.ឈ្មោះ សុវណ្ណ មុន្នី ភេទ ប្រុសអាយុ២០ឆ្នាំ នៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ: មិនពិតប្រាកដ(ឃាត់ខ្លួន) ទី០២.ឈ្មោះ មឿន កាត់ត្រើយ ហៅអាកាត់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) ទី០៣.ឈ្មោះម៉ៅ ចាន់ណារ៉ា ហៅមាំង ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាក្តល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាលមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)ទី០៤.ឈ្មោះមឿន សារ៉ាយ ភេទប្រុស អាយុ ៣២ឆ្នាំ នៅបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)ទី០៥.ឈ្មោះអោក វណ្ណា ហៅមាំង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ:ពុំពិតប្រាកដ(ឃាត់ខ្លួន)ទី០៦.ឈ្មោះមឿន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ:មិពិតប្រាកដ(ឃាត់ខ្លួន)ទី០៧.ឈ្មោះទ្រី វណ្ណៈភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) ទី០៨.ឈ្មោះហេង ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបត្តាជី សង្កាត់
ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)ទី០៩.ឈ្មោះ ហន ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំទីលំនៅ:ភូមិបត្តាជីសង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)និងទី១០.ឈ្មោះចាន់ ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) និងទី
១១.ឈ្មោះ ខឿន ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅ:ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។
លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កំលាំងនគរបាលផ្នែកប្រឆាំង គ្រឿងញៀនក្រុងតាខ្មៅ និង នគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យទី១កំពុងជិះកង់ដោយមានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច ពេលសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យទី១បានឆ្លើយសារភាពថាខ្លួនបានទិញពីឈ្មោះខឿន នៅផ្ទះរបស់ជនសង្ស័យទី២ ទើបឈានដល់ទៅធ្វើការឆែកឆេររកឃើញវត្ថុតាងបន្ថែមទៀតដូចបានរៀបរាប់ខាងលើរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕




មតិយោបល់