រតនគិរីៈ នគរបាលប៉ុស្ថិ៍ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរតល ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្រ្តីនគរបាលប៉ុស្ថិ៍ប៉ក់ញ៉ៃបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ទី១-ឈ្មោះ តក រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី២-ឈ្មោះ លី ហេង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៣-ឈ្មោះ រស់ សុធារ៉ា ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៤- ឈ្មោះ នន់ មុន្នីរិទ្ធិសក្ក័ ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ទី៥- ឈ្មោះ ចរ សុភត្រា ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស យុវជនទាំង៥ខាងលើនេះ មានទីលំនៅបច្ចុប្បន្នភូមិអ៊ុន ឃុំលំជរ័ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ព្រមទាំងដកហូតវត្ថុតាងរួមមានសម្ភារៈសេពគ្រឿងញៀនមួយចំនួន។
ក្រោយពីឃាត់ខ្លួនមុខសញ្ញាទាំង៥នាក់ខាងលើ នគរបាលបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)។
បច្ចុប្បន្ននគរបាលស្រុកអូរយ៉ាដាវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់