ការសម្ដែងរបស់អ្នកទាំងពីរនៅក្នុងក្លឹមរាត្រី នាថ្ងៃឆ្លងឆ្នាំ ដែលរៀបចំដោយក្រុមហ៊ុនផលិតកម្ម Dick Clark Productions បានធ្វើឲ្យនាង Jenny McCarthy មានការខំយ៉ាងសម្បាចំពោះទង្វើរបស់ក្រុមហ៊ុន និង នាង Mariah Carey ដែលមានចេតនាបង្អាក់បង្ខូចការសម្ដែងរបស់នាង ។
Jenny McCarthy បានបញ្ជាក់ថា ” នាងគ្មានជម្លោះជាមួយនាង Mariah Carey ពីមុននោះឡើយ តែទង្វើដែលនាងធ្វើមកលើខ្ញុំ គឺមើលងាយខ្ញុំយ៉ាងខ្លាំង ក្នុងថ្ងៃឆ្លងឆ្នាំថ្មី ” ។ នាង Jenny McCarthy បានទះនាង Mariah Carey មួយកំផ្លៀងដោយសម្ដីតាមរយៈកម្មវីធី ធកសូ បន្ដទៀតថា ” បបូរមាត់នាងនៅតែហាមិនឈប់ ហើយគ្រប់គ្នាចំហរមាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង យើងមិនត្រឹមថែមឲ្យនាងនៅរយៈខ្លីបន្ថែមទេ តែនាងបំពាន ព្រោះនៅមានចម្រៀងអ្នកដ៏ទៃទៀតដែលមានទាន់សម្ដែង ” ។
គួរបញ្ជាក់បន្ថែមផងដែរថា តាមសម្ដីបកស្រាយរបស់នាង Jenny McCarthy បានបញ្ជាក់ថា នាងត្រូវបានគេរៀបចំឲ្យនៅការសម្ដែងជួរមុខទេ ព្រោះនេះជាការរៀបចំពិសេសសម្រាប់តារាសម្ដែងធ្លាប់បានសម្ដែងអស់រយៈពេល ៧ ឆ្នាំកន្លងទៅ ៕





ប្រភព៖ radaronline
មតិយោបល់