ព័ត៌មានបច្ចេកវិទ្យា

Galaxy ត្រកូល A ឆ្នាំ២០១៧ ល្បីថាមានកាមេរ៉ាមុខធំរហូតដល់ ១៦ មេហ្គាភិចសែល ចេញលក់ហើយ

ខណៈដែលអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំទូរស័ព្ទដៃ Galaxy S8 ត្រៀមចេញមក ក្រុមហ៊ុន Samsung ស្រាប់តែបញ្ចេញទូរស័ព្ទ Galaxy ត្រកូល A ទៅវិញ ដោយបានណែនាំទូរស័ព្ទដៃស៊េរីថ្មីរបស់ Galaxy ត្រកូល A មានបីជម្រើសដូចជា Galaxy A7 មានអេក្រង់ទំហំ ៥.៧ អ៊ីញ រីឯ Galaxy A5 មានអេក្រង់ទំហំ ៥.២ អ៊ីញ និង Galaxy A3 មានអេក្រង់ទំហំ ៤.៧ អ៊ីញ។

ទូរស័ព្ទដៃ Galaxy ត្រកូល A ជំនាន់ ២០១៧ ទាំងនេះចេញមកជាមួយ ការកែលម្អយ៉ាងសម្បើមមានដូចជា តួស្រោបដោយលោហៈធាតុ និងមានរាងកោងស្រដៀង iPhone រីឯកញ្ចក់ក្រោយដូច Galaxy S7 ដែរ លើសពីនេះវាក៏មានអាវក្រោះការពារទឹកជ្រាប និងដីហុយ ចំណែកឯប៊ូតុង Home វិញបំពាក់មកជាមួយប្រព័ន្ធស្កេនដោយក្រយៅដៃ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺថា Galaxy ត្រកូល A នេះបានភ្ជាប់មកជាមួយកាមេរ៉ាទំហំ ១៦ មេហ្គាភិចសែលទាំងផ្នែកខាងមុខ និងខាងក្រោយ។ ទូរស័ព្ទដៃទាំង ៣ ស៊េរីនេះនឹងចាប់ដាក់លក់ដំបូងគេបង្អស់ នៅក្នុងប្រទេសរុស្ស៊ីដើមខែមករានេះ នឹងពង្រីកការលក់នៅលើទីផ្សារសកលលោកតាមក្រោយ។
Galaxy A3 (2017) មានតម្លៃ ៣៦៦ ដុល្លារ និង Galaxy A5 (2017) មានតម្លៃ ៤៨៨ ដុល្លារ រីឯ Galaxy A7 ពុំទាន់មានតម្លៃចេញមកទេ៕

ប្រភពព័ត៌មាន៖ cnet.com

មតិយោបល់