នៅក្នុងជំនួបកំពូល សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក នឹងសម្រេចបង្កើតក្រុមការងារមួយ ទទួលបន្ទុកគ្រប់គ្រងសមត្ថភាពផលិតវ៉ាក់សាំង និងផលិតថ្នាំព្យាបាលកូវីដ១៩ ដើម្បីធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ល្អនិងប្រាកដប្រជា និងគ្មានបម្រាមឥតប្រយោជន៍ដែលរំខានការនាំចេញ។ ក្រុមការងារនេះក៏នឹងត្រូវមានភារៈជំរុញឱ្យគ្រប់ប្រទេសចែករំលែកដោយស្ម័គ្រចិត្ត នូវចំណេះធ្វើនិងបច្ចេកវិទ្យាដែលខ្លួនមាន សម្រាប់បង្កើនផលិតកម្មពិភពលោក ទៅតាមព្រមព្រៀងគ្នាទៅវិញទៅមក។ មានន័យជាលក្ខខណ្ឌដែលគ្មានលក្ខណៈចាប់បង្ខំតម្រូវជាចាំបាច់ដូចការសុំឱ្យចែករំលែកកម្មសិទ្ធិបញ្ញាឡើយ។ ជាងនេះទៅទៀត សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងអះអាងបញ្ជាក់រួមគ្នាជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយការបិទបញ្ចប់ជំនួបកំពូល ការគាំទ្រយន្តការចែកចាយថ្នាំបង្ការកូវីដរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា កូវ៉ាក់…
មតិយោបល់