ព័ត៌មានជាតិ

បុរស​ម្នាក់​ចំណាយពេល​ជាង ២០​ឆ្នាំ ដើម្បី​ប្រមូល​អាវទ្រនាប់​សិស្ស​វិទ្យាល័យ​ចំនួន ៥.០០០ អាវ​

​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចំណាយពេល ២០​ឆ្នាំ ក្នុង​ការប្រមូល​អាវទ្រនាប់​ស្រី​បាន​ចំនួន ៥.០០០​អាវ ហើយ​គ្រោង​នឹង​បើក​សារមន្ទីរ​អាវទ្រនាប់​ដំបូង​គេ​បង្អាស់​នៅក្នុង​ពិភពលោក​។​
​យោង​តាម​សារព័ត៌មាន​ចិន បានឲ្យដឹងថា លោក Chen Qingzu មកពី​ខេត្ត Hainan ប្រទេស​ចិន បាន​ចំណាយពេល​ជាង ២០​ឆ្នាំ ក្នុង​ការប្រមូល​អាវទ្រនាប់ ៥.០០០​។ អាវទ្រនាប់​ភាគច្រើន​គឺ​បានមកពី​និស្សិត​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ ដែល​មាន​ជាង ៣០​សកល និង​មហាវិទ្យាល័យ​។​

​ហេតុអ្វី​បានជា​គាត់​ប្រមូល​អាវទ្រនាប់​ទាំងនោះ​ពី​សិស្ស​មហាវិទ្យាល័យ និង​សកល​វិទ្យាល័យ​នោះ គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ ហើយ​រូបលោក​ផ្ទាល់​ក៏​មិន​ប្រាប់​ដែរ ដោយ​គ្រាន់តែ​បង្ហើប​ឲ្យដឹងថា លោក​មាន​ផែនការ​ល្អ​មួយ ហើយ​នឹង​បង្ហាញ​ពួកគេ​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​
2014-04-24_120302

2014-04-24_120222

មតិយោបល់