ព័ត៌មានជាតិ

ដេញវាយគ្នាយ៉ាងប្រសាចដូចរឿងចិន បណ្តាលឲ្យយុវជន២នាក់បែកក្បាល!..

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានឃើញក្មេងស្ទាវជាច្រើនម៉ូតូ ជិះដេញវាយគ្នាប្រសាចដូចរឿងចិន បណ្តាលឲ្យយុវជន២នាក់រងរបួសបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១១ និង១០នាទី ៤ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំផ្សារញែ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌ពីក្រុមក្មេងស្ទាវដែលត្រូវគេវាយបណ្តាលឲ្យរបួសខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទើបតែជិះម៉ូតូចេញហូបការមិត្តភក្តិ រួចជិះចេញមកផ្ទះជាមួយមិត្តភក្តិចំនួន៧ នាក់ ជិះម៉ូតូ៤គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៥ ក្នុងទិសដៅពីត្បូងទៅជើងលុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកស៊ុយសាគីនិច ជិះឌុបគ្នា៣នាក់ បានយកខ្សែរក្រវ៉ាត់ និងដុំថ្ម ដេញតាមគប់និវាយមកលើពួកគេ ទាំងដែលពួកគេមិនបានដឹងខ្លួនអ្វីសោះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងឆុតឆាកប្រយុទ្ធនោះ ពួកគាក់មើលមិនដឹងថា ខាងណាជាជនរងគ្រោះ ឬក៏ជនបង្កនោះឡើយ ព្រោះរញ៉េរញ៉ៃពេក។ តែក្រោយឆាកប្រយុទ្ធនេះចប់ គឺបណ្តាលឲ្យមានអ្នករបួសបែកក្បាលហូរឈាមចំនួន២នាក់ ដោយម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភា្លមៗ។ ចំណែកភាគីម្ខាងទៀតដែលជិះម៉ូតូម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ ឌុបគ្នាបីនាក់ ក៏ជិះចេញបាត់ពីកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចចុះមកធ្វើការសាកសួរដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់