ព័ត៌មានជាតិ

អជ្ញាធរខណ្ឌដូនពេញ វាយកំទេចទូហ្គេម លើកទី៤ ចំនួន២៥ទូ

ភ្នំពេញ : ក្រោយពីចាប់ប្រមូលជាបន្តបន្ទាប់អជ្ញាធរខណ្ឌដូនពេញដែលដឹកនាំដោយលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកយុទ្ធនាការវាយកម្ទេច ទូហ្គេមគ្រប់ប្រភេទ ជាលើកទី៤ សរុបចំនួន២៥ទូ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១០ទូ និងទូបៀរចំនួន១៥គ្រឿង កាលពីម៉ោង៩ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុង មូលដ្ឋានស្របតាមគោលនយោបាយ ភូមិ – សង្កាត់មាន សុវត្ថិភាពនិងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ឱ្យបានល្អផងដែរ។

ក្នុងយុទ្ធនាការវាយកំទេចទូហ្គេមគ្រប់ប្រភេទនោះដែរលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ទូហ្គេមទាំង២៥គ្រឿង បានរឹបអូសពីកន្លែង ដែលហ៊ានលួចធើ្វ អាជីវកម្មខុបើកលេងទាំងយប់ទាំងថ្ងៃ ផ្កើនពីកាហាមឃាត់ របស់អជ្ញាធរ។ ទូហេ្គមទាំងនេះគឺជាប្រភេទហេ្គម ល្បែងស៊ីសងដែលធើ្វឱ្យសិស្សានុសិស្ស ឬ យុវវ័យមួយចំនួន លះបង់ការសិក្សា ចូលទៅលេង ហេ្គមបំផ្លាញលុយឬ ទ្រព្យសម្បត្ដិរបស់ឪពុក ម្ដាយនិងអាណាព្យាបាល។ លើសពីនេះទៀតវា បានធើ្វឱ្យមានផល ប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សន្ដិសុខសង្គមតាមរយៈការលេងហេ្គមចាញ់អស់ លុយធើ្វឱ្យសិស្សានុសិស្សឬយុវវ័យទាំងនោះ អាច ប្រព្រឹត្ដ អំពើ អនាចារ ដូច ជា លួច ឆក់ ប្លន់ បង្កអសន្ដិសុខសង្គមជាដើម។

លោកអភិបាលបានមានប្រសាសន៍ទៀតថា ដូច្នេះអាជ្ញាធរខណ្ឌដូនពេញ ត្រូវតែមានវិធានការទប់ស្កាត់និងការបើកហេ្គម ល្បែងស៊ីសង ទាំងនោះឱ្យបាន ហើយនៅក្នុងនោះយើងបាន ចាត់ កម្លាំង សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ក្នុង ខណ្ឌ ដើម្បីបង្ក្រាបនិងរឹបអូសយកទូហេ្គមទាំងនោះ បានជាបន្ដបន្ទាប់ដើម្បីយកមកវាយកកំទេចមេ្ទ ច ចោលចំនួន០៤លើកមកហើយទាំងលើកនេះសរុបទាំងអស់បានចំនួន២៨៧គ្រឿង។

លោកបន្តទៀតថា ហេ្គមត្រូវបាន អាជ្ញាធរ បង្ក្រាប និង រឹបអូសបានពីកន្លែងដែលហ៊ានបើកធើ្វអាជីវកម្មលួចលាក់ខុសច្បាប់ នៅតាម បណ្ដាសង្កាត់នានា ក្នុង ខណ្ឌដូនពេញហើយនេះក៏ជាការប្តេជ្ញារបស់លោកអភិបាលខណ្ឌដូនពេញ នាពេលកន្លងមក ដែលបានលើកឡើងថានៅចុងឆ្នាំ២០១៥កន្លងមកនេះនិងមិនមានហ្គេមប្រភេទល្បែងស៊ីសង ក្នុងខណ្ឌដូនពេញទៀតទេ។

លោក គួច ចំរើន បានបន្តទៀតថា បច្ចុប្បន្ន នៅក្នុងទឹកដីខណ្ឌដូនពេញ នៅមានកន្លែងបើកល្បែងហ្គេម ស្របច្បាប់មួយចំនួនដែរ នៅតាមបណ្តាផ្សារទំនើបនានាព្រោះបានច្បាប់អនុញ្ញាតិពីសាលារាជធានីភ្នំពេញដើម្បីបំរើដល់វិស័យទេសចរណ៍ខ្លះមិនលប់បំអសើទាំងស្រុងនោះទេ។

គួរបញ្ជាក់ផងដែរថាលោក គួច ចំរើន អភិបាលខណ្ឌដូនពេញធ្លាប់បានមានប្រសាសន៍ ថា នៅឆ្នាំ២០១៦នេះ ក្នុងនាមអាជ្ញាធរ គ្រប់គ្រងមូលដ្ឋានរបស់ខ្លួន នឹងមិនអនុញ្ញាត្តិឲ្យមានការ ផ្តល់អាជ្ញាបណ្ណណាមួយដើម្បីបើកល្បែងហ្គេមនេះឡើយ។ ល្បែងហ្គេម ដែលមន្ទីរវប្បធម៌ អនុ ញ្ញាត្តិ ឲ្យបើកកន្លងមក គឺគេចាត់ទុកថា ជាល្បែងកំសាន្តមួយរបស់ប្រជាជន ប៉ុន្តែពាក់ព័ន្ធនឹងការ ចូលលេង ហ្គេម នោះត្រូវបានអាជ្ញាធរខណ្ឌស្រាវជ្រាវរកឃើញថា គ្រប់អ្នកលេងហ្គេម ភាគីច្រើន បន្ទាប់ពីគេបានលេងចាញ់ ឬឈ្នះណានោះ គេមានការលួចទៅទូទាត់សាច់ប្រាក់ស៊ីសងជាក្រោយ ម៉្យាងទៀត ល្បែងហ្គេម នេះភាគធំត្រូវបានគេមើលឃើញថា គ្រប់ម្ចាស់បើកកន្លែងលេងហ្គេម គឺភាគច្រើនបានអនុញ្ញាត្តិឲ្យក្មេងៗចូលលេងដោយសេរី ដែលជាផ្នែកមួយធ្វើឲ្យក្មេងធ្វើការបោះបង់ការសិក្សារៀនសូត្រ៕

Destroy0605161 Destroy0605162 Destroy0605163

មតិយោបល់